ឡើងលើភ្នំត្រប់រកអារឈើធ្វើផ្ទះត្រូវដើមឈើរលំសង្កត់ លើអស់រយះពេល ៣ថ្ងៃ ទម្រាំក្រុមគ្រួសាររកឃើញបានស្លាប់ក្រោយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបាន២ថ្ងៃ

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ជាប្រជាការពារភូមិ នៅរស់រានមានជីវិត ដោយរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបាត់ខ្លួនអស់រយ:ពេល៣យប់ ៣ថ្ងៃ ហើយត្រូវបានអ្នកភូមិ ដើររកឃើញនៅលើភ្នំត្រប់ ត្រូវបានដើមឈើ១ដើមធំរលំសង្កត់ចំពីលើពាក់កណ្តាលខ្លួនផ្នែកខាងក្រោម ខណ:ជនរងគ្រោះឡើងទៅអារដើមឈើ លុះគេចមិនទាន់ ក៏ត្រូវរលំសង្កត់ជាប់ម្នាក់ឯង ។ ក្រោយពេលក្រុមគ្រួសារ និងអ្នកភូមិដើររកឃើញ ក៏ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ តែជាអកុសល ដោយសភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ 

  ហេតុការណ៍ប្រជាការពារភូមិម្នាក់បានស្លាប់ ក្រោយពីត្រូវដើមឈើរលំសង្កត់លើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង០០នាទីអធ្រាត្រថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ។ 

  ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ជិន ម៉ាលីន ភេទប្រុសអាយុ៣៩ឆ្នាំ ជាប្រជាការពារភូមិ មានកូន៣នាក់ក្នុងបន្ទុក រស់នៅក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

  ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ប្រហែលជាកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ គេឃើញជនរងគ្រោះខាងលើ បានធ្វើដំណើរឡើងទៅលើភ្នំត្រប់ តែម្នាក់ឯង ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីអារឈើយកសង់ផ្ទះស្នាក់នៅជួបជុំប្រពន្ធកូន លុះចេញទៅតាំងពីព្រឹកព្រឹលម រហូតដល់ពេលល្ងាច បាត់ខ្លួន ដោយមិនឃើញត្រឡប់មកវិញ ទើបនាំគ្នាទូរស័ព្ទទៅសួរនាំជនរងគ្រោះ ។ ជាអកុសល ទាក់ទងចូលដែរ តែគ្មានអ្នកទទួល ព្រោះជនរងគ្រោះទុកទូរស័ព្ទនៅឆ្ងាយពីខ្លួនមុនពេលកើតហេតុ ។ ដោយមិនអស់ចិត្ត ប្រពន្ធជនរងគ្រោះ ចេះតែទាក់ទងម្តងហើយម្តងទៀត រាប់សិបដងនៅតែគ្មានអ្នកទទួល ទើបធ្វើឱ្យម្នាក់ៗ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ លុះទូរស័ព្ទជនរងគ្រោះអស់ភ្លើង ក៏ទាក់ទងលែងចូល ក៏ពឹងពាក់អ្នកភូមិ ឱ្យជួយដើររកនៅលើភ្នំ អស់រយ:ពេលបីថ្ងៃ គឺរហូតមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ទើបនាំគ្នាចូលទៅក្នុងព្រៃជ្រៅ ក៏ប្រ ទះឃើញដើមឈើ១ដើមធំ សង្កត់ពីលើចំពាក់កណ្តាលខ្លួន គួរឱ្យអាណិតអាសូរពន់ពេក ។ ភ្លាមៗ នោះ អ្នកភូមិប្រញាប់សែងជនរងគ្រោះ ចេញពីក្នុងព្រៃជ្រៅ ដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោ យសាររបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសម្រាកព្យាបាលនៅទីនោះ បានត្រឹមតែរយ:ពេល២ថ្ងៃ ក៏ស្លាប់បាត់បង់ជីវិតតែម្តង ។   

  រហូតមកដល់ពេលនេះ សពជនរងគ្រោះខាងលើ ត្រូវបានគេដឹកតាមរថយន្តយកទៅផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner