លោក Florentino Perez ក្លាយជាប្រធានពានថ្មីដំបូងគេ ប្រចាំទ្វីបអឺរ៉ុបដែលមានឈ្មោះថា European Super League
អត្ថបទដោយ៖
ចាន់ វិចិត្រ

លោក Florentino Perez ក្លាយជាប្រធានពានថ្មីដំបូងគេ ប្រចាំទ្វីបអឺរ៉ុបដែលមានឈ្មោះថា European Super League នេះបើយោងតាមការចុះផ្សាយរបស់ការសែតអេស្ប៉ាញ The Marca បានបញ្ជាក់ជាផ្លូវការថា ពានរង្វាន់ថ្មីមួយរបស់ទ្វីបអឺរ៉ុបត្រូវបានបង្កើតឡើងជាផ្លូវការហើយ ។

ពានរង្វាន់ថ្មីដែលមានឈ្មោះថា European Super League មានសមាជិកស្ថាបនិក មកពីក្លឹបធំៗ ដូចជា ក្លឹប Real Madrid, Barcelona, Atletico Madrid, AC Milan, Arsenal, Chelsea, Inter, Juventus, Liverpool, Manchester City, Manchester United និង Tottenham ។ មិនតែប៉ុណ្ណោះ មានក្លិបចំនួន ៣ ផ្សេងទៀត កំពុងត្រៀមខ្លួនចូលរួមផងដែរ ។


សូមបញ្ជាក់ថា ក្លឹបនៅប្រទេសបារាំង និងអាល្លឺម៉ង់ មិនទាន់មានឈ្មោះចូលរួមនៅឡើយទេ ហើយការប្រកួត ពាន European Super League គ្រោងនឹងបើករដូវកាលប្រកួតប្រជែងជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។