អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤១លាន៩៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣ម៉ឺននាក់ និងជាសះស្បើយ១២០លាន៥៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤១លាន៩៩ម៉ឺន៩ពាន់៩៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣ម៉ឺន២ពាន់៨៦៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២០លាន៥៣ម៉ឺន១ពាន់៦៨៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៤០ម៉ឺន៤ពាន់៤៥៤នាក់ ស្លាប់ចំនួន៥៨ម៉ឺន១ពាន់៦១នាក់ និងជាសះស្បើយចំនួន២៤លាន៩៦ម៉ឺន១ពាន់២២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៥លាន៥ម៉ឺន៧ពាន់៧៦៧នាក់ ស្លាប់១៧ម៉ឺន៨ពាន់៧៩៣នាក់ និងជាសះស្បើយ១២លាន៩៤ម៉ឺន៨ពាន់៨៤៨នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៩៤ម៉ឺន៣ពាន់៧១នាក់ ស្លាប់ចំនួន៣៧ម៉ឺន៣ពាន់៤៤២នាក់ និងជាសះស្បើយ១២លាន៣៩ម៉ឺន១ពាន់៥៩៩នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner