ឧប្បទ្ទេវហេតុរថភ្លើងរត់ធ្លាក់ចេញពីផ្លូវនៅប្រទេសអេហ្ស៊ីប បណ្តាលអោយមនុស្ស១១នាក់ស្លាប់ និងជិត១០០នាក់ទៀតរបួស

អេហ្ស៊ីប៖ អាជ្ញាធរអេហ្ស៊ីបនិយាយថា រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបានរត់រអិលធ្លាក់ចេញពីផ្លូវនៅភាគខាងជើងទីក្រុងគែរ នៅថ្ងៃអាទិត្យម្សិលមិញ ធ្វើអោយមនុស្សយ៉ាងហោចណាស់១១នាក់បាត់បង់ជីវិត និង៩៨នាក់ទៀតរងរបួស ដែលនេះជាគ្រោះមហន្តរាយផ្លូវដែកចុងក្រោយបង្អស់ ដែលបានកើតឡើងក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ ។

ជាមួយគ្នានេះ ប្រធានាធិបតីអេហ្ស៊ីបលោក អាប់ឌែល ហ្វាតតា អាល់ស៊ីស៊ី បានប្រគល់ភារកិច្ចឱ្យកងវិស្វកម្មយោធា ដើម្បីធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុចុងក្រោយនេះ ដែលបានកើតឡើងបន្ទាប់ពីឧបទ្ទវហេតុរថភ្លើងមួយទៀតកាលពីខែមុន ដែលបណ្តាលអោយមនុស្សស្លាប់យ៉ាងហោចណាស់២០នាក់ ។

ខុទ្ទកាល័យអេហ្ស៊ីបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទូរចំនួនបួននៃរថភ្លើងដែលធ្វើដំណើរពីទីក្រុងគែរ ទៅទីក្រុងម៉ាន់សួរ៉ា បានរអិលធ្លាក់ចេញពីផ្លូវដែក ។ ដោយឡែកក្រសួងសុខាភិបាលអេហ្ស៊ីបបានបន្ថែមថា រថយន្តសង្គ្រោះបន្ទាន់រាប់សិបគ្រឿងត្រូវបានបញ្ជូនទៅកន្លែងនោះ ហើយអ្នកស៊ើបអង្កេតត្រូវបានបញ្ជូនដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner