នៅចុងឆ្នាំនេះ ក្រុមហ៊ុន AstraZeneca អាចនឹងមានវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីដែលមានប្រភពដើមពីអាហ្វ្រិកខាងត្បូង

អាមេរិក៖ វ៉ាក់សាំងទម្រង់ថ្មីរបស់ក្រុមហ៊ុន AstraZeneca ដែលត្រូវបានកែប្រែដើម្បីប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង នឹងត្រៀមរួចរាល់នៅចុងឆ្នាំ២០២១ខាងមុខ នេះបើតាមមន្ត្រីរបស់ AstraZeneca ប្រចាំប្រទេសអូទ្រីសនិយាយក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយនៅថ្ងៃអាទិត្យម្សិលមិញ ។

អ្នកគ្រប់គ្រងក្រុមហ៊ុន AstraZeneca ប្រចាំប្រទេសអូទ្រីស លោកស្រី Sarah Walters បញ្ជាក់ថា បច្ចុប្បន្នវ៉ាក់សាំងរបស់ AstraZeneca ដែលមានស្រាប់មិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីប្រទេសអាហ្រ្វិកខាងត្បូងនោះឡើយ ។ លោកស្រីបានសង្កត់ធ្ងន់ថា ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford កំពុងចាប់ផ្តើមធ្វើការកែតម្រូវលើវ៉ាក់សាំង ដើម្បីប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង ហើយយើងរំពឹងថា វានឹងរួចរាល់នៅដំណាច់ឆ្នាំ២០២១នេះ ប្រសិនបើចាំបាច់ ។

គួរបញ្ជាក់ថា និយតករឱសថសហភាពអឺរ៉ុប និងអង់គ្លេសបានអះអាងថា ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca មានអត្ថប្រយោជន៍ ច្រើនជាងហានិភ័យនៃបញ្ហាកំណកឈាមដ៏កម្រ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner