កាលពីវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី១៧ មេសា ឆ្នាំ២០២១ អាជ្ញាធរក្រុងបានលុង បានឃាត់ករណីល្មើសបម្រាមឆ្លងកាត់ខេត្តពី ភ្នំពេញ-រតនគិរី សរុប០៤នាក់ តាមរថយន្តសាមុយចេញពីពេទ្យព្រះកុសមៈនៅភ្នំពេញ
អត្ថបទដោយ៖
AMS OneMinute
១. បៀន ពក ភេទប្រុស ៣៣ឆ្នាំ ជាបុគ្គលិកពេទ្យព្រះកុសុមៈ ជាអ្នកបើកបរ
២. ញ៉ឹប គត់ ភេទប្រុស ៣៨ឆ្នាំ ជាបុគ្គលិកពេទ្យព្រះកុសុមៈ ជាព្រូឡាន។
៣. ឃាង ចន្នី ភេទស្រី ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
៤. ប៊ុត ប៊ុនរក្សា ភេទប្រុស ៣៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅដូចអ្នកទី៣។
អ្នកទាំង៤ ត្រូវបាន
កងរាជអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួន ដើម្បីធ្វេីចត្តាឡីស័ក និងចាត់ការទៅតាមនិតិវិធី ច្បាប់។
រថយន្តសាមុយនេះជាកម្មសិទ្ធឯកជនរបស់ លោកគ្រូពេទ្យម្នាក់បម្រើការនៅពេទ្យព្រះកុសមៈ ដែលជាអ្នកបញ្ជាស៊ីឈ្នួលដឹកជន០២រូប គឺអ្នកទី៣ និងទី៤ ក្នុងតម្លៃ ៦០០ដុល្លារ។

ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី