កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាលនៅតែបន្តឈរជើងសហការទៅតាមគោលដៅរៀងៗខ្លួនបើទោះបីជាមេឃភ្លៀងឡាយឡំជាមួយខ្យល់យ៉ាងណាក្តីដើម្បីអនុវត្តបិទខ្ទប់ក្រុងតាខ្មៅខេត្តកណ្តាលនិងធានីភ្នំពេញទៅតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត

ខេត្តកណ្តាល៖ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ នៅតែចុះប្រចាំការនិងល្បាតទៅតាមគោលដៅ ឈរជើងសហការរៀងៗខ្លួន បើទោះបីចាមេឃនៅរសៀលនេះមានភ្លៀងលាយឡំជាមួយនិងខ្យល់យ៉ាងខ្លាំង ដើម្បីអនុវត្តបិទខ្ទប់ក្រុងតាខ្មៅខេត្តកណ្តាលនិងការធ្វើដំណើរទៅរាជាធានីភ្នំពេញ ទៅតាមការណែនាំរបស់គណៈបញ្ជាការ ឯកភាពខេត្ត ក៏ដូចជាអនុវត្តន៍ ទៅតាមបទបញ្ជាររបស់ ឯកឧត្តម នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល ។ ក្នុងបេសកកម្មសហការយាមល្បាត់ការពារតំបន់បិទខ្ទប់នៅក្រុងតាខ្មៅខេត្តកណ្តាលនៅថ្ងៃនេះ ឯកឧត្តម នៃ និយម មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាលបានដាក់បញ្ជាផ្ទាល់ ទៅដល់បងប្អូនកងកម្លាំងទាំងអស់ នៅតាមគោលដៅ ត្រូវត្រៀមសម្ភារៈគ្រប់ប្រភេទបំរើឱ្យការបំពេញបេសកកម្មមិនមានបញ្ហានៅតាមគោលដៅដែលខ្លួនឈរជើងពិសេសអាវភ្លៀង នៅក្នុងរដូវភ្លៀង ហើយត្រូវរាយការណ៍នូវចំណុចអសកម្ម ឬបញ្ហាណាមួយជាបន្ទាន់ដើម្បីបានដោះស្រាយទាន់ពេលវេលា។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាលគឹនៅតែបំពេញបេសកកម្មភារកិច្ចនៅតាមគោលដៅគ្របចំនួនដែលបានកំណត់ ការបែងចែករបស់ឯកឧត្តម មេបញ្ចាការ ខណៈដែលការអនុវត្ត បទបញ្ជានសៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលនៅតែបន្តរហូតដល់ពេលនេះ និងទៅពេលខាងមុខទៀត រហូតដល់មានបញ្ជាបញ្ចប់បេសកកម្មនេះ ។ ក្រៅអំពីការ ឈរជើងនៅតាមតំបន់ខ្ទប់ទាំង៥ទីតាំងក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាលនៅពេលយប់ គឹនៅតែបន្តចុះល្បាតតាមតំបន់គោលដៅ ដើម្បីពិនិត្យមើលការចល័តរបស់បងប្អូនប្រជាពលរដ្ឋចេញមកខាងក្រៅតំបន់បិទខ្ទប់នេះ ទៅតាមការណែនាំរបស់ គណៈបញ្ជាការឯកភាពខេត្តផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner