អគ្គិភ័យឆេះមន្ទីរពេទ្យអ្នកជំងឺកូវីដមួយកន្លែង ស្លាប់មនុស្សជិត១០០នាក់

គ្រោះអគ្គិភ័យបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែង បណ្តាលឲ្យស្លាប់មនុស្ស៨២នាក់ រងរបួស១១០នាក់ កាលពីថ្ងៃទី២៤ មេសា ២០២១។

មន្ទីរពេទ្យឈ្មោះថា Ibn al-Khatib នេះស្ថិតក្នុងក្រុងបាដាដ ប្រទេសអ៉ីរ៉ាក់ នេះជាបញ្ជាក់របស់ក្រសួងមហាផ្ទៃប្រទេសមួយនេះ។

ប្រភពបន្តថា អ្នករបួសមានស្ថានភាពធ្ងន់ធ្ងរច្រើននាក់។ អ្នករបួសដែលត្រូវបានសង្គ្រោះ មាន៩០នាក់គឺជាអ្នកជំងឺកូវីដកំពុងដាក់អ៊ុកសុីសែន និងគ្រូពេទ្យ។ មូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត៕ ប្រភពពីស៊ីនហួរ

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner