ក្រសួងការងារបង្ហាញ ពីទីតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនកម្មករនិយោជិត

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២១នេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងពី ទីតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនកម្មករនិយោជិត ក្នុងអំឡុងពេលការបិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនេះបានឱ្យដឹងថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់បងប្អូនកម្មករនិយោជិត ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដួសទី១ ដោយក្រុមពេទ្យ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ឱ្យបានជ្រាបថា៖

១) ចំពោះបងប្អូនកម្មករនិយោជិត ដែលរស់នៅក្បែរទីតាំងរោងចក្រ ដែលជាទីតាំងចាក់វ៉ាក់សាំងដូសទី១ នោះ សូមបងប្អូនទៅចាក់វ៉ាក់សាំងដូសទី២ នៅតាមទីតាំងចាស់របស់ខ្លួន។

២)ចំពោះបងប្អូនកម្មករនិយោជិត ដែលរស់នៅក្នុងខណ្ឌផ្សេងពីទីតាំងរោងចក្រ ដែលបានចាក់ដូសទី១ នោះ សូម បងប្អូនទៅចាក់ដូសទី២នៅទីតាំងថ្មី ដែលរៀបចំដោយក្រុមពេទ្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខណ្ឌរបស់ខ្លួន ដូចមានបញ្ជាក់ក្នុងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយ។

៣) ចំពោះបងប្អូនកម្មករនិយោជិត ដែលរស់នៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលបានចាក់ដូសទី១ រួចហើយ នោះ សូមបងប្អូនទៅចាក់ដូសទី២ នៅក្នុងសួនឧស្សាហកម្មអាល់ហ្វា ផ្លូវជាតិលេខ៤ (ប្លុករោងចក្រQMI ) គីឡូម៉ែត្រ២៧ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល នៃខេត្តកណ្តាល ដែលរៀបចំដោយក្រុមពេទ្យ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រសួងបានបន្តឱ្យដឹងថា ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបង្ការនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការរក្សានូវគម្លាតសង្គមនៅតាម ទីតាំងចាក់វ៉ាក់សាំងនីមួយៗ សូមបងប្អូនកម្មករនិយោជិត ដែលត្រូវចាក់វ៉ាក់សាំងដូសទី២ ខុសពីទីតាំងដើម ចូលរួមសហការ ស្នើសុំលេខរៀងចាក់វ៉ាក់សាំង តាមកម្មវិធីhttps://vaccination.mlvt.gov.kh ជាមុន។ ក្នុងករណីមានចម្ងល់បន្ថែមសូមទំនាក់ទំនងតាមក្រុមតេឡេក្រាម https://t. me/workervaccination ៕ ដោយ៖ ម៉ាដេប៉ូ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner