ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបរិស្ថានហាក់បីដូចជាកំពុងតែឈរលើមូលដ្ឋានដែលកំណត់ពី “ពិរុទ្ធភាពដោយការសន្មតទុកជាមុន”
លោក ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបរិស្ថានហាក់បីដូចជាកំពុងតែឈរលើមូលដ្ឋានដែលកំណត់ពី “ពិរុទ្ធភាពដោយការសន្មតទុកជាមុន” ចំពោះរាជរដ្ឋាភិបាល ហើយពុំមានដំណោះស្រាយជាលក្ខណៈវិទ្យាសាស្ត្រយូរអង្វែង និងពុំបានពិចារណាលើកង្វះខាតធនធានជាក់ស្តែងក្នុងការគ្រប់គ្រងធនធានធម្មជាតិ។ ឧទាហរណ៍ តាមតួលេខបច្ចុប្បន្ន ឧទ្យានុរក្សម្នាក់ត្រូវរ៉ាប់រងលើព្រៃឈើទំហំរហូតដល់ទៅ ៥៧១៤ហិកតា។
លោកបានជំរុញឱ្យរាជរដ្ឋាភិបាល ដៃគូអន្តរជាតិ និងអង្គការ NGO រំកិលកិច្ចសហប្រតិបត្តិការរបស់ខ្លួនឱ្យលើសពីការតស៊ូមតិ និងការចាប់កំហុស ហើយផ្តោតលើការស្វែងរក “និរន្តរភាពនៃដំណោះស្រាយនៅនឹងកន្លែង” “ការធានាជីវភាពរស់នៅរបស់ប្រជាជន” “ភាពសុខដុមបរិស្ថានមេត្រីទូទាំងប្រទេស” និង “ការធ្វើឱ្យស្របច្បាប់ពាណិជ្ជកម្មឈើប្រកបដោយនិរន្តរភាព”

ប្រភព៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី