សង្ខេបខ្លឹមសារនៃព័ត៌មានដែលមានចំណងជើងថា “អគ្គិសនីកម្ពុជាឱ្យពលរដ្ឋពន្លឿនការបង់ប្រាក់ឱ្យទាន់ពេល”
អត្ថបទដោយ៖
AMS OneMinute
១. អគ្គិសនីកម្ពុជា ព្យាយាមបង្ហាញជម្រើសផ្សេង ដោយការបង់ប្រាក់តាម App ចម្រុះដើម្បីជៀសវាងការប្រមូលគ្នាដែលនាំឱ្យមានការឆ្លងកូវីដ
២. អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាជនឱ្យបង់ថ្លៃភ្លើងរបស់ខ្លួន ដើម្បីអគ្គិសនីកម្ពុជាអាចបន្តបង់ថ្លៃផលិតអគ្គិសនីទាំងនៅក្នុងប្រទេស និងពីប្រទេសជិតខាងផង។ ការទទួលខុសត្រូវរួមគ្នាបែបនេះគឺជាមធ្យោបាយតែមួយគត់ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីជាតិ។
មតិប្រជាជន៖
- យើងនាំគ្នាសន្សំសំចៃថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ និងចូលរួមថែរក្សាភពផែនដី 🌍
- យើងនាំបញ្ឈប់ការអានតែចំណងជើងព័ត៌មាន
- យើងនាំគ្នា report page បណ្តាញព័ត៌មានដែលសរសេរចំណងជើងផ្ទុយពីខ្លឹមសារ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបង្កអន្តរាយដល់សង្គម



