ប្រធានក្រុមការងារចុះជួយតំបន់ខ្មែរឥស្លាម ខេត្តព្រះសីហនុ នាំយកអំណោយរបស់ឯកឧត្តម សាយ សំអាល់ ជូនប្រជាពលរដ្ឋ ១២៥គ្រួសារ នៅស្រុកព្រៃនប់
អត្ថបទដោយ៖
AMS OneMinute
ព្រះសីហនុ៖ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សេន ណាស៊ី ប្រធានក្រុមការងារចុះជួយតំបន់ខ្មែរឥស្លាម ខេត្តព្រះសីហនុ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋខ្វះខាត និងគ្រួសាររងគ្រោះដោយសារជំងឺកូវីដ១៩ ចំនួន ១២៥គ្រួសារ ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយក្នុង០១គ្រួសារទទួលបាន អង្ករ១បេ ត្រីខ១យួរ ប្រេងឆា ទឹកត្រី មី០១កេស ។
កម្មវិធីខាងលើ មានការចូលរួមពីក្រុមការងារ ចុះជួយសហគមន៍ឥស្លាមខេត្តព្រះសីហនុ គណៈអីមាំ ខេត្តព្រះសីហនុ និងគណៈចលនា ព្រមទាំងសម្ព័ន្ធយុទ្ធជនមុស្លឹមកម្ពុជា សាខាខេត្តព្រះសីហនុ។




