គ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម ហ៊ុន ម៉ានី បានចែកជូនសមាជិក សមាជិកា ស.ស.យ.ក ខណ្ឌមានជ័យ ចំនួន ៤២១ គ្រួសារ

អត្ថបទដោយ៖
AMS OneMinute

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌមានជ័យ ចំនួន ៤២១គ្រួសារ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ ដោយក្នុង មួយ គ្រួសារ ទទួល បាន អង្ករ ២០គីឡូក្រាម មី០១កេសតូច, ទឹកស៊ីអ៉ីវ០១យួរ , និងត្រីខកំប៉ុង០១យួរ។

ក្នុងរយៈពេលដែលរាជធានីភ្នំពេញមានការឆ្លងរីករាលដាល និងដាក់ឱ្យស្ថិតក្នុងស្ថានភាពនៃការបិទខ្ទប់ទ័ពអាវខៀវរបស់យើងបានចូលរួមនៅក្នុងសមូរភូមិជួរមុខនៅគ្រប់មូលដ្ឋាន ដោយបានដើរតួនាទីជាអ្នកផ្សព្វផ្សាយ អ្នកសម្របសម្រួលការងារចាក់វ៉ាក់សាំង ការចែកគ្រឿងឧបភោគបរិភោគដែលប្រជាពលរដ្ឋ និងការងារជាច្រើនទៀត ដែលជាគុណតម្លៃរបស់យុវជនក្នុងការធ្វើពលិកម្មសម្រាប់បុព្វហេតុការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងការលៈទេសៈនេះ ឯកឧត្តមប្រធាន តែងតែនៅជាមួយយុវជន និងជាមួយប្រជាជនដើម្បីធ្វើយ៉ាងណារំដោះប្រជាជន និងសង្គមជាតិឆ្ពោះទៅការបញ្ចប់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ads banner