ស.ស.យ.ក ចូលរួមចែករំលែកភាពលំបាករបស់បងប្អូនសមាជិក សមាជិកា ដែលមានជីវភាពខ្វះខាត ចំនួន ២៦៧នាក់ ក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ
រសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារដឹកនាំដោយ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានពាំនាំអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចែកជូនបងប្អូនសមាជិក សមាជិកា ស.ស.យ.ក ដែលមានជីវភាពខ្វះខាត ចំនួន ២៦៧នាក់ នៅមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុងមួយនាក់ ទទួលបាន អង្ករ១ប៉ាវ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ១យួរ និង មីកំប៉ុងចំនួន៣យួរ ។
លោកជំទាវបានថ្លែងអំណរគុណដល់ សមាជិក សមាជិកា ទាំងអស់ដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តនៅក្នុងបេសកកម្ម នៃការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវិដ-១៩ និងជាពិសេស យុទ្ធនាការចាក់វ៉ាក់សាំងការពារនាពេលថ្មីៗនេះ។ លោកជំទាវក៏បាន ពាំនាំការសួរសុខទុក្ខរបស់ ឯកឧត្តមប្រធាន ស.ស.យ.ក ជូនដល់បងប្អូន សមាជិក សមាជិកា និងសូមជូនពរអោយជួបប្រទះតែនឹងសេចក្តីសុខ ជៀសផុតឆ្ងាយពីជំងឺ កូវីដ-19 ទាំងអស់គ្នា។
សហភាពសហព័ន្ធយុវជនកម្ពុជា ជានិច្ចកាល តែងតែនៅជាមួយប្រជាជន និងចូល រួម ចំណែក យ៉ាង សកម្ម ជាមួយ អាជ្ញាធរ ក៏ ដូចជារាជរដ្ឋាភិបាល ជាពិសេស ក្នុង ដំណាក់កាល ដ៏ចាំបាច់ នៃយុទ្ធនាការ ប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នេះ៕









