សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនសារព័ត៌មានយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ
អត្ថបទដោយ៖
AMS OneMinute
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនសារព័ត៌មានយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការបំពានសិទ្ធិបុគ្គលឯកជនដោយការផ្សាយព័ត៌មានមិនពិត ញុះញង់ធ្វើឱ្យប៉ះពាល់កិត្តិយស និងកើតមានភាពវឹកវរក្នុងសង្គម។
សូមបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយការផ្សាយព័ត៌មានពិត ជាពិសេសព័ត៌មានក្លែងក្លាយដែលបង្កដោយជនអគតិប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ហើយស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនក្រោមស្លាកសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ កិត្យានុភាពស្ថាប័ននិងអ្នកសារព័ត៌មាន ដែលមិនអាចអត់ឱនឱ្យបាន។