កូរ៉េខាងជើងបញ្ជាក់ថា គោលនយោបាយរបស់លោក ចូ បៃដិន បង្ហាញពីចេតនាអរិភាពរបស់សហរដ្ឋអាមេរិក ហើយទីក្រុងព្យុងយ៉ាងនឹងប្តេជ្ញាឆ្លើយតបវិញ

កូរ៉េខាងជើង៖ កូរ៉េខាងជើងបានផ្ញើសារព្រមានចំៗទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគឺកូរ៉េខាងត្បូងថា សេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោននាពេលថ្មីៗនេះបានបង្ហាញភស្តុតាងយ៉ាងច្បាស់ពីគោលនយោបាយអរិភាព ដែលទាម ទារអោយមានការឆ្លើយតបវិញពីទីក្រុងព្យុងយ៉ាង ។
ប្រតិកម្មរបស់កូរ៉េខាងជើងខាងលើនេះ បានកើតមានឡើងបន្ទាប់ពី កាលពីសប្តាហ៍មុន នៅក្នុងសុន្ទរកថាដំបូងរបស់ខ្លួនទៅកាន់សភាអាមេរិកនោះ លោក ចូ បៃដិន បានហៅកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងអ៊ីរ៉ង់ថា ជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខអាមេរិក និងពិភពលោក ហើយនិយាយថា លោកនឹងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយបញ្ហាទាំងនោះ តាមរយៈការទូត និងការទប់ស្កាត់ដ៏តឹងរ៉ឹង ។
ឆ្លើយតបនឹងការអត្ថាធិប្បាយខាងលើនេះ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកូរ៉េខាងជើង លោក ក្វុន ជុងគុន បានបញ្ជាក់ថា វាប្រាកដណាស់ថា ប្រមុខដឹកនាំអំណាចប្រតិបត្តិរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យមានកំហុសដ៏ធំ ក្រោយបញ្ចេញទស្សនៈអំពីបច្ចុប្បន្នភាព ។ ឥឡូវនេះសុន្ទរកថាសំខាន់នៃគោលនយោបាយថ្មីស្តីពីកូរ៉េខាងជើងរបស់អាមេរិក កាន់តែមានភាពច្បាស់លាស់ យើងនឹងត្រូវបង្ខំចិត្តជំរុញឱ្យមានវិធានការសមស្របគ្នា ហើយនៅពេលខាងមុខ អាមេរិកនឹងជួបស្ថានភាពធ្ងន់ធ្ងរ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner