អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បង្ហាញឈ្មោះភូមិចំនួន ៨ ដែលមានាករឆ្លងជំងឺកូវីដ-១៩ ខ្លាំង នៅថ្ងៃនេះ
ក្រសួងសុខាភិបាលនៅថ្ងៃទី៣ឧសភានេះ បានប្រកាសថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៨៤១នាក់ ក្នុងនោះរាជធានីភ្នំពេញ មានអ្នកឆ្លងច្រើនជាងគេ គឺចំនួន៥២៥នាក់។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី៣ឧសភាឆ្នាំ២០២១ បានបង្ហាញឈ្មោះភូមិចំនួន៨ ដែលត្រូវគេរាយការណ៍ថា មានការឆ្លងជំងឺកូវីដ-១៩ខ្លាំងជាងគេក្នុងរាជធានីភ្នំពេញ។
ភូមិទាំង៨រួមមាន លំដាប់ទី១ ភូមិត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, លំដាប់ទី២ គឺភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ, លំដាប់ទី៣ គឺភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, លំដាប់ទី៤គឺ ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, លំដាប់ទី៥ គឺភូមិត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, លំដាប់ទី៦គឺ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ, លំដាប់ទី៧ ភូមិ២៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង និងលំដាប់ទី៨គឺ ភូមិ បាក់ទូក សង្កាត់ ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមិនចាំបាច់ កុំឲ្យចេញពីផ្ទះ។ ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិទាំង៨នោះ ត្រូវយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទាក់ទងទៅលេខ ១១៥។
