ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី សម្តែងសេចក្តីសោកសង្រេងពេលទទួលដំណឹងអំពីមរណភាពរបស់អ្នកគ្រូ ឱម យុវណ្ណា ហៅអ្នកគ្រូស្រី កាលពីថ្ងៃទី១៧ ឧសភា វេលាម៉ោង ៣ទៀបភ្លឺ ដោយរោគាពាធ
អត្ថបទដោយ៖
AMS OneMinute
អ្នកគ្រូឱម យុវណ្ណា ជាអតីតគ្រូបង្រៀនរបាំបុរាណ (ឯកទេស នាង) នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ព្រមទាំងធ្លាប់បានចូលរួមបង្ហាត់បង្ហាញ និងដឹកនាំការសម្តែងផ្សេងៗក្នុងក្រុមមហោស្រពបុរាណនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងមក។ ថ្មីៗនេះ អ្នកគ្រូគឺជាសមាជិកាមួយរូបដ៏សកម្ម ដែលបានចូលរួមជាមួយក្រុមការងារស្រាវជ្រាវឯកសាររបាំបុរាណ ដើម្បីចងក្រងឯកសារជាមូលដ្ឋាននៃរបាំបុរាណខ្មែរ សម្រាប់កូនខ្មែរជំនាន់ក្រោយ។
មរណភាពរបស់អ្នកគ្រូ គឺជាការបាត់បង់ធនធានឆ្នើម និងសំខាន់របស់កម្ពុជា នៅក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ។
📷 Hun Many