ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន១ពាន់៩១០នាក់ (Video Inside)

ការឆ្លងកូវីដ១៩ចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៣៥៦ករណី ដែលកើនឡើង ១៥ករណី បើប្រៀបធៀបនឹងម្សិលមិញ។ សូមបញ្ជាក់ថាកាលពីថ្ងៃអាទិត្យ ការឆ្លងចូលក្នុងសហគមន៍មាន ៣៤១ ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់២ម៉ឺន១ពាន់៩១០ នាក់ហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២១នេះមានការឆ្លងសរុបទូទាំងប្រទេសចំនួន២ម៉ឺន ២ពាន់ ៥៤៤នាក់, ការស្លាប់សរុបមានចំនួន១៥៤នាក់ក្រោយការស្លាប់ថ្មីចំនួន៤នាក់ក្នុងរយ:ពេល២៤កន្លងមកនេះ។ ចំណែកការព្យាបាលជាសះស្បើយសរុបមានចំនួន១ម៉ឺន៣ពាន់៦នាក់ក្រោយការព្យាបាលជាសះស្បើយចុង ក្រោយនេះចំនួន៨៨៦នាក់ថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner