ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៥ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន៥ម៉ឺន៣ពាន់៣១ ករណីនិងការស្លាប់ថ្មីមានចំនួន៩៤២នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុប ចំនួន១ពាន់៤៥ករណីករណីក្នុងនោះ១ពាន់២៥ករណីជាការឆ្លងក្នុងសហគមន៍, និង២០ករណីទៀតជាការឆ្លងលើ អ្នកដំណើរមកពីក្រៅប្រទេស។
កម្ពុជាក្នុងរយៈពេល៧២ម៉ោង មានការស្លាប់ថ្មីចំនួន៧នាក់ផងដែរ ដែលនាំឲ្យការស្លាប់សរុបបានកើនឡើង ដល់ ១៥៤ នោះហើយ។កម្ពុជា គិតត្រឹមថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២១ ការឆ្លងកូវីដ១៩ មានសរុប ចំនួន២ម៉ឺន២ពាន់ ៥៤៤ករណី, ចំណែកការព្យាបាលជាសះស្បើយមានចំនួន១ម៉ឺន៣ពាន់៦ករណី រាប់បញ្ចូលការព្យាបាលជាសះ ស្បើយ៣ពាន់១៣៧នាក់ថែមទៀត ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ។
ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុងក្រោយនេះនៅអាស៊ាន រួមមាន៩ប្រទេសលើកលែង តែប្រទេសប្រុយណេ។ ចំណែកប្រទេស ដែល មានការស្លាប់ថ្មីរយៈពេល៧២ម៉ោងចុងក្រោយនេះ មាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, កម្ពុជា, ប្រទេសម៉ាឡេស៊ី, វៀតណាមនិងឡាវ។