រាជធានីភ្នំពេញ មានអ្នកឆ្លងថ្មី១៣០នាក់ (Video Inside)
រាជធានីភ្នំពេញ បានរកឃើញករណីឆ្លងថ្មីចំនួន១៣០នាក់ រយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលថយចុះ១៤ ករណីបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៣០នាក់ គឺជាចំនួនឆ្លងថយចុះខ្លាំងជាងគេបំផុត បើធៀបទៅនឹងរយៈពេល៧ថ្ងៃចុងក្រោយនេះ។
សេចក្តីរាយការណ៍បានប្រៀបធៀបថានៅថ្ងៃទី១១ឧសភាការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥១នាក់, ក្រោយមកនៅថ្ងៃ១២ឧសភា ការឆ្លង ធ្លាក់មកចំនួន២៧៩នាក់, នៅថ្ងៃ១៣ឧសភាមានចំនួន១៥៤នាក់, នៅថ្ងៃ១៤ ឧសភាធ្លាក់មកនៅ១៧៥នាក់, ថ្ងៃ១៥ ឧសភាមានចំនួន២០១នាក់, ថ្ងៃ១៦ឧសភាមានអ្នកឆ្លងមាន១៤៤នាក់ និង ថ្ងៃទី១៧ឧសភាមានចំនួន១៣០នាក់។
ការប្រកាសការឆ្លងថ្មី១៣០នាក់ថ្ងៃនេះ ត្រូវគេរកឃើញក្នុងខណ្ឌទំាង១៤ ក្នុងនោះ មានតែខណ្ឌពោធិសែនជ័យ និងខណ្ឌមានជ័យនោះទេ ដែលគេបានរកឃើញឆ្លងក្នុងមួយខណ្ឌៗចំនួន៣១ករណី។