រដ្ឋបាលរាជធានីភ្នំពេញ កាន់តែបង្រួមតំបន់ក្រហមបន្ថែមទៀត (Video Inside)

តំបន់ក្រហមក្នុងរាជធានីភ្នំពេញ នឹងគ្រោងបង្រួមកាន់តែតូចជាងមុនក្រោយចំនួនតួលេខឆ្លងកាន់តែធ្លាក់ចុះគួរ ឲ្យកត់សម្គាល់។ រាជធានីភ្នំពេញរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងចូលក្នុងសហគមន៍មានចំនួន១៣០ ករណី ដែលជាការថយចុះគួរឲ្យកត់សម្គាល់។ យោងតាមរដ្ឋបាលរាជធានីភ្នំពេញ ការបង្រួមតំបន់ក្រហម និងការ បិទខ្ទប់ នឹងគ្រោងឲ្យមាន ត្រឹមតែការបិទតាមខ្នងផ្ទះ, តាមអគារ ឬនៅតាមខុនដូរ ដែលមានការឆ្លងនិងប្រឈម ហានិភ័យខ្ពស់តែប៉ុណ្ណោះ នៅថ្ងៃទី១៩ឧសភាខាងមុខនេះ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅក្នុងការដឹកនាំកិច្ចប្រជុំ តាមរយៈ Video Conference ដោយមាន ការចូលរួមពីរដ្ឋបាលខណ្ឌទំាង១៤ នាថ្ងៃទី១៧ឧសភានេះ បានសង្កត់ធ្ងន់ថាទោះបីការបិទទីតំាងកាន់តែរួមតូច ប៉ុន្តែការអនុវត្តវិធានសុខាភិបាល នៅតែបន្តរឹតបន្តឹង ដើម្បីផ្តាច់ឫសគល់ជម្ងឺកូវីដ-១៩។

លោកអភិបាលរាជធានី នៅបានដាស់តឿនមន្ត្រីក្រោមបង្គាប់ត្រូវបន្តយកចិត្តទុកដាក់ ចំពោះទីតាំងដែលបិទខ្ទប់ ដោយត្រូវមើលការខុសត្រូវឲ្យបានម៉ត់ចត់បំផុត, ទាំងបញ្ហាសុខភាព និងការផ្គត់ផ្គង់ស្បៀងអាហារ អោយបាន គ្រប់គ្រាន់ និងទាន់ពេលវេលា។ កិច្ចប្រជុំរបស់រដ្ឋបាលរាជធានីថ្ងៃនេះ បានធ្វើឡើងគ្រាដែលសុពលភាពនៃការ បិទខ្ទប់រយៈពេល៧ថ្ងៃ នឹងត្រូវចប់វេលាអាធ្រាត្រថ្ងៃទី១៩ឧសភា។ តំបន់ក្រហមដែលរៀបចំបង្រួមកាន់តែតូច ជាងមុន ត្រូវបានរំពឹងថា នឹងបន្តបិទខ្ទប់១សប្តាហ៍ទៅមុខទៀត ក្នុងវិធានការកាត់ផ្តាច់ឫសគល់នៃការចម្លង ជម្ងឺកូវីដ១៩។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner