រាជរដ្ឋាភិបាលបញ្ចេញសេចក្តីសម្រេចក្រុមមន្ត្រីពិនិត្យកិច្ចការ និងសីលធម៌របស់ក្រុមឧកញ៉ា (Video Inside)

សេចក្តីសម្រេចមួយចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ក្នុងការចាត់តាំងរៀបចំក្រុមមន្ត្រីដើម្បីពិនិត្យ កិច្ចការនិងសីលធម៌របស់ក្រុមឧកញ៉ា ត្រូវបានបញ្ចេញតាមបណ្តាញសង្គមថ្ងៃនេះ ក្នុងរង្វង់ដែលកំពុងមានហេតុការណ៍នៃជម្លោះមួយទាក់ទងនឹងសីលធម៌មិនល្អរបស់ឧកញ៉ា។

សេចក្តីសម្រេចដែលចុះហត្ថលេខាតាំងពីថ្ងៃ ទី ៩មេសាឆ្នាំ២០២១ ប៉ុន្តែទើបបានបញ្ចេញនូវថ្ងៃនេះ គឺជាសេចក្តីសម្រេចបង្ហាញនូវក្រុមមន្ត្រីដែលទទួលបាននូវ ភ្លើងខៀវសម្រាប់រៀបចំលិខិតបទដ្ឋានគតិយុត្តិលើការគ្រប់គ្រងឧកញ៉ា, ការផ្តល់គោរមងារឧកញានិងការ ដក ហូតគោរពងារឧកញ៉ា។ ការបញ្ចេញនូវសេចក្តីសម្រេចនោះផងដែរ គឺនៅទន្ទឹមនឹងអំពើរបស់ឧកញ៉ាខ្លះ កំពុង រងនឹងការរិះគន់ជុំវិញកត្តាអសីលធម៌ មិនគួរឲ្យគោរព។

សូមបញ្ជាក់ថាក្នុងសប្តាហ៍កន្លងមកនេះ ទង្វើរបស់ឧកញ៉ាឈ្មោះ ហេង សៀ ដែលបានហៅអតីតបវរកញ្ញា Miss Grand Cambodia 2020 កញ្ញាមាន ពេជ្ររីតា ថាជាស្ត្រី រកស៊ីផ្លូវភេទ ក្នុងពេលកំពុងមានជម្លោះជាមួយគ្នា។ សម្តីរបស់ ឧកញ៉ានោះ ត្រូវបានគេចោទថាជាសម្តីអសីលធម៌ និងបានធ្វើឲ្យកិត្តិយសរបស់ឧកញ៉ាដែលស្អាតស្អំ បានរងនឹង ភាពប្រឡាក់ប្រឡូសកិត្តិយសផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner