កម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងក្រៅតំបន់ក្រហម ចាប់ពីថ្ងៃស្អែកនេះ (Video Inside)

ពលរដ្ឋនៅក្រៅតំបន់ក្រហម នឹងទទួលបានការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ចាប់ពីថ្ងៃស្អែកទី១៨ឧសភានេះហើយ ដែលនឹងចាប់ផ្តើមធ្វើក្នុងខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ ដែលជាតំបន់លឿង។ ការចាក់វ៉ាក់សាំងក្នុងខណ្ឌ នៃតំបន់លឿងទាំង២នេះ បានធ្វើឡើងទន្ទឹមនឹងការចាក់វ៉ាក់សាំងដូសលើកទី២ដល់ពលរដ្ឋក្នុងតំបន់ក្រហម ជាបន្តទៀតដោយឥតឈប់ឈរ។ 

កម្ពុជារហូតមកទល់នឹងថ្ងៃ ទី១៧ឧសភានេះ មានវ៉ាក់សាំងបាននិងកំពុងប្រើប្រាស់ក្នុងដៃសរុបចំនួន ៥លាន ២ម៉ឺន ៤ពាន់ដូសហើយ រួមមានវ៉ាក់សាំងស៊ីវ៉ាក់, វ៉ាក់សាំងស៊ីណូហ្វាម និង វ៉ាក់សាំង AstraZeneca បើរាប់បញ្ចូលទាំងវ៉ាក់សាំងទើបនឹង ទទួលបាន៥០ម៉ឺនដូសកាលពីថ្ងៃអាទិត្យកន្លងមកនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner