ឧបករណ៍តេស្តរហ័ស១០ម៉ឺនគ្រឿង ផ្តល់ជូន TYDA (Video Inside)
ឧបករណ៍តេស្តរហ័សរកកូវីដ-១៩ចំនួន ១០ម៉ឺនគ្រឿង ត្រូវបានក្រសួងប្រៃសណីយ៍ឧបត្ថម្ភ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។ ឧបករណ៍តេស្តរហ័ស ចំនួន១០ម៉ឺនគ្រឿងនេះ ត្រូវបានផ្តល់នា ព្រឹកថ្ងៃទី១៧ឧសភានេះនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រោមការដឹកនាំបញ្ជាដោយលោក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត គឺជាក្រុមដែលកំពុងស្ថិតក្នុងសមរភូមិជួរមុខសហការជាមួយនឹងកម្លាំងក្រុមយុទ្ធជនអាវសនានាប្រមូលផ្តុំពីបណ្តាមជ្ឈដ្ឋានានាទូទាំងប្រទេស ដើម្បីធ្វើការចាក់វ៉ាក់សាំងដល់ពលរដ្ឋនិងការ ជួយសង្គ្រោះអ្នកជម្ងឺទូទាំងប្រទេស ដែលកំពុងតែប្រឈមនឹងការគម្រាមដោយជម្ងឺឆ្លងកូវីដ១៩។