ខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងថ្មី៣០នាក់ (Video Inside)
រដ្ឋបាលខេត្តព្រះសីហនុ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣០នាក់ និងបានបញ្ចេញអត្តសញ្ញាណអ្នកឆ្លងទាំងនោះ ដើម្បីស្វែងរកការបំបាត់ឫសគល់ចម្លង។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៣០នាក់នោះ គឺរួមមាន ១២នាក់ជាអ្នកស្រុកព្រៃនប់ និង១៨នាក់ទៀត ជាអ្នករស់នៅក្នុងក្រុងព្រះសីហនុ។
រដ្ឋបាលខេត្ត បានអំពាវនាវ ដល់អាជីវករ, ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។