ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី១០នាក់ (Video Inside)

ខេត្តកំពង់ចាម បានរកឃើញការឆ្លងកូវីដ១៩ថ្មីចំនួន១០នាក់ រយៈពេល២៤ម៉ោងចុងក្រោយនេះ ជាមួយនឹងការ ព្យាបាលជាសះស្បើយ២៨នាក់។ យោងតាមរដ្ឋបាលខេត្ត ករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន១០នាក់ នោះរួមមាន នៅស្រុកបាធាយចំនួន៦នាក់, ស្រុកស្រីសន្ធរម្នាក់, ស្រុកស្ទឹងត្រង់ម្នាក់, ស្រុកព្រៃឈរម្នាក់ និងស្រុកកងមាស ម្នាក់។ ការរកឃើញនោះ គឺនៅបន្ទាប់ពីបានធ្វើសំណាកលើអ្នកសង្ស័យចំនួន១៩៣នាក់។ អ្នកវិជ្ជមានទាំង១០ នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះ ពាល់ផ្ទាល់ និងដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩បន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍បន្ទាន់អាជ្ញាធរមូលដ្ឋាន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner