ខេត្តព្រៃវែង រកឃើញអ្នកឆ្លងថ្មីចំនួន៥ករណី (Video Inside)

ខេត្តព្រៃវែង បានប្រកាសរកឃើញការឆ្លងកូវីដ១៩ថ្មីចំនួន៥ករណី និងបានបង្ហាញអត្តសញ្ញាណអ្នកឆ្លងទាំងនោះ ជាសាធារណៈ ដើម្បីស្វែងរកការផ្តាច់ឫសគល់ចម្លង។ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានសរសេរតាម ហ្វេសប៊ុកនៅថ្ងៃ១៧ឧសភានេះថា អ្នកឆ្លងថ្មីចំនួន៥នាក់រយៈពេល២៤ម៉ោងកន្លងមកនេះ រួមមានពលករខ្មែរ២ នាក់មកពី​ប្រទេសថៃ, ២នាក់មកពីរាជធានីភ្នំពេញ និងម្នាក់រស់នៅក្នុងមូលដ្ឋានស្រុកស៊ីធរកណ្ដាល។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

លោកអភិបាលខេត្តព្រៃវែង បានអំពាវនាវឲ្យប្រជាពលរដ្ឋសូមចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសហការបានល្អ ក្នុងការរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានចំពោះអ្នកសង្ស័យឆ្លងកូវីដ-១៩។ ក្នុងខេត្តព្រៃវែងដដែល នោះផងដែរ កាលពីថ្ងៃទី១៦ឧសភា ឆ្នាំម្សិលមិញ ខេត្តបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨ករណីផងដែរ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកបាភ្នំ, ស្រុកកំចាយមារ, ស្រុកពាមរក៍, ស្រុកមេ សាង, ស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner