ការចែកស្បៀងអាហារក្នុងតំបន់បិទខ្ទប់ បានចំនួន៤២ម៉ឺនគ្រួសារ រយៈពេលជិតមួយខែ (Video Inside)
ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ជាង៤២ម៉ឺនគ្រួសារហើយ បានទទួលស្បៀងអាហារ ជាអំនោយរបស់សម្តេច តេជោនាយករដ្ឋមន្ត្រី ក្នុងយុទ្ធនាការចែកជូនតាមគោលដៅខណ្ឌទំាង១៤ទូទំាងរាជធានី ក្នុងរយៈពេលជិត១ខែ មកនេះ។ ការចែកស្បៀងអាហារជូនប្រជាពលរដ្ឋ, កម្មករ, កម្មការនីដែលស្ថិតក្នុងតំបន់បិទខ្ទប់នៃបណ្តាខណ្ឌ ទំាង១៤ ក្នុងវិធានការកាត់ផ្តាច់ឬសគល់នៃការចម្លងជម្ងឺកូវិដ១៩ បានចាប់ផ្តើមតាំងពីថ្ងៃទី១៩មេសានោះមក។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ថ្ងៃទី១៧ ឧសភានេះ ការចែកចាយស្បៀងដល់ ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ បានចំនួន១ម៉ឺន៦ពាន់៩០០គ្រួសារបន្ថែមទៀត។ ក្នុងចំនួនជាងមួយម៉ឺន៦ពាន់គ្រួសារ រយៈពេល២៤ម៉ោងចុងក្រោយនេះ ការចែកស្បៀង បានធ្វើជូនទៅប្រជាពលរដ្ឋ រស់នៅខណ្ឌមានជ័យ ចំនូន៣ ពាន់គ្រួសារ, ខណ្ឌដង្កោ៥០០គ្រួសារ, ខណ្ឌសែន សុខ ១ពាន់គ្រួសារ, ខណ្ឌព្រែកព្នៅ ៨០០គ្រួសារ , ខណ្ឌឬស្សី កែវចំនួន៥ពាន់គ្រួសារ, ខណ្ឌដូនពេញចំនួន ២០០គ្រួសារ, ខណ្ឌ៧មករា ៣០០គ្រួសារ, ខណ្ឌទួលគោក ១ពាន់ គ្រួសារ និងខណ្ឌបឹងកេងកង៥០០គ្រួសារ។ គិតត្រឹមថ្ងៃទី១៧ឧសភា ការចែកស្បៀងអាហារជូនដល់ប្រជាពល រដ្ឋ មានសរុបចំនួន ៤២ម៉ឺន៧ពាន់៧៥២ គ្រួសារ។