រដ្ឋបាលខេត្តរតនគិរី រកឃើញអ្នកឆ្លងថ្មីកូវីដ១៩ម្នាក់ (Video Inside)
រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ឧសភានេះ បញ្ជាក់អំពីការរកឃើញមនុស្ស ម្នាក់បន្ថែមទៀត ដែលមានវិជ្ជមានកូវីដ១៩។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញអ្នកឆ្លងថ្មីម្នាក់នោះ គឺជា ពលរដ្ឋរស់នៅឃុំលុងឃុង ស្រុកបរកែវ ទើបធ្វើដំណើរត្រឡប់មកពីបើកថ្នាំព្យាបាល បេះដូង នៅរាជធានីភ្នំពេញ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ម្នាក់នោះ ឈ្មោះ នាង ម៉ាត់ ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំ នៅអចិន្ត្រៃយ៍នៅភូមិជ្រៀក ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
បច្ចុប្បន្នអ្នកជំងឺរូបនោះ និងអ្នកពាក់ព័ន្ធត្រូវបានមន្ត្រីជំនាញបញ្ជូនទៅសម្រាកព្យាបាល និងធ្វើចត្តាឡីស័កនៅ វិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី៕