ចំនួនភ្ញៀវទេសចរ មានចំនួនតិចតួច ក្នុងពិធីបុណ្យចម្រើនព្រះជន្ម (Video Inside)
ចំនួនទេសចរណ៍នៅតែមានតិចតួចក្នុងពេលដែលកម្ពុជាមិនទាន់បានបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដែលមានការឆ្លងខ្លាំងក្នុងសហគមន៍នេះឡើយ។ ក្នុងឱកាសពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ រវាងពីថ្ងៃ១៤ដល់ ១៦ឧសភាចុងសប្តាហ៍កន្លង មកនេះ ចំនួនទេសចរណ៍មានប្រមាណមិនដល់៥ម៉ឺននាក់នោះឡើយ។
យោងរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន នៅទូទាំងប្រទេសកម្ពុជា ក្នុងទិវាចម្រើនព្រះជន្មរយៈពេល៣ថ្ងៃ កន្លង មកនេះ ភ្ញៀវទេសចរសរុបមាន ចំនួន ៤ម៉ឺន៩ពាន់៩៣០នាក់ ក្នុងនោះភ្ញៀវជាតិ ៤ម៉ឺន៩ពាន់៣៦៤ នាក់ និងភ្ញៀវ បរទេសផ្ទៃក្នុង ៥៦៦នាក់ ដែល ចំនួននោះ គឺនៅទាបជាងនៅមុនសភាពការណ៏មុន២០កុម្ភៈ ប្រមាណ ៨០% ដែលក្នុងពេលនោះ ភ្ញៀវទេសចរផ្ទៃ ក្នុងមានចំនួនជាមធ្យមប្រមាណពី២០ទៅ២៥ម៉ឺននាក់។
គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាព ទេសចរណ៍ច្រើនជាងគេ រួមមានខេត្តកំពតទទួលបាន ទេសចរណ៍១ម៉ឺន៩៤២នាក់, ខេត្តបាត់ដំបងទទួល បាន ៧ពានា៧១០នាក់, ខេត្តកំពង់ស្ពឺទទួលបាន៥ពាន់ ៩១៣ នាក់, ខេត្តសៀមរាបទទួលបាន៤ពាន់៧៤២នាក់, ខេត្ត កែបទទួលបាន៤ពាន់៣០៤នាក់, ខេត្តកំពង់ចាមទទួល បាន៣ពាន់៩៥នាក់, ខេត្តព្រះវិហារទទួលបាន២ពាន់៣ នាក់ និងខេត្តព្រះសីហនុ ទទួលបាន១ពាន់៩៨៤នាក់។