ក្រោយពីបានរារាំងការចេញសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន៣ដង

អត្ថបទដោយ៖
AMS OneMinute

ក្រោយពីបានរារាំងការចេញសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន៣ដង ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើការអំពាវនាវទៅកាន់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ឱ្យមានបទឈប់បាញ់រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ តែទោះជាយ៉ាងណា អាមេរិកនៅតែរក្សាជំហររារាំងការចេញសេចក្ដីថ្លែងការណ៍រួមរបស់អ.ស.ប។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki ប្រាប់អ្នកសារព័ត៌មានថា “អាមេរិកយល់ឃើញថាការសន្ទនានៅពីក្រោយឆាកគឺជាវិធីដែលមានប្រសិទ្ធភាពបំផុត។”

អ្នកវិភាគបានលើកឡើងថា ការអំពាវនាវឱ្យមានបទឈប់បាញ់គឺគ្រាន់តែជាយុទ្ធសាស្រ្តទប់ទល់ឥទ្ធិពលចិននៅមជ្ឈិមបូព៌ាដែលកំពុងខ្នះខ្នែងធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្ដិភាពរវាងប្រទេសជម្លោះទាំងពីរ។ មួយវិញទៀត ការជ្រើសរើសយកការសន្ទនានៅពីក្រោយឆាកជាជាងធ្វើការជាមួយក្រុមប្រឹក្សាសន្តិសុខអ.ស.ប គឺជាទង្វើបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះស្មារតីពហុភាគីនិយម។

ប្រភព៖ BBC

ads banner