ក្រុមហ៊ុន Samsung មានផែនការបោះទុន១៧ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក (មានវីដេអូ)
អាមេរិក៖ នៅត្រីមាសទី៣ ឆ្នាំ២០២១ ក្រុមហ៊ុន សាមសុង មានផែនការចំណាយប្រាក់ប្រមាណ១៧ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបនៅក្នុងសហរដ្ឋអាមេរិក ហើយនឹងចាប់ផ្តើមដំណើរការផលិតបន្ទះឈីបនៅឆ្នាំ ២០២៤ខាងមុខនេះ ។
ប្រភពបានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិករបស់កូរ៉េខាងត្បូងមួយនេះ បានដាក់សំណើទៅកាន់អាជ្ញាធរក្នុងតំបន់ អូស្ទីន និង តិចសាស់ ដើម្បីសុំច្បាប់សាងសង់រោងចក្រ ដែលមានទំហំទឹកប្រាក់១៧ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារថ្មីបាន ១ពាន់៨រយនាក់ ។
បើតាមសារព័ត៌មានរ៉យទ័រនោះ ក្រុមហ៊ុន សាមសុង នឹងយករោងចក្រមួយនេះ មកផលិតបន្ទះឈីបដ៏អស្ចារ្យ ដែលវាជាបច្ចេកវិទ្យាចុងក្រោយ និងជាតម្រូវការរបស់ក្រុមហ៊ុនអាមេរិកជាច្រើន ៕ ប្រភព៖ Reuters
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។