ប្រជាជនវៀតណាមជាង ៦៩,២លាននាក់បានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ បើទោះបីជាមានការរីករាលដាលជំងឺកូវីដ១៩សារជាថ្មីក៏ដោយ ព្រោះការចូលរួមបោះឆ្នោតនេះ គឺជាកាតព្វកិច្ចរបស់ពួកគេ
អត្ថបទដោយ៖
AMS OneMinute
ថ្ងៃទី២៣ ឧសភា ប្រជាជនវៀតណាមជាង ៦៩,២លាននាក់បានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ បើទោះបីជាមានការរីករាលដាលជំងឺកូវីដ១៩សារជាថ្មីក៏ដោយ ព្រោះការចូលរួមបោះឆ្នោតនេះ គឺជាកាតព្វកិច្ចរបស់ពួកគេ។
មុនពេលបោះឆ្នោត លោក វង់ ឌិញ ហ៊ូ (Vong Dinh Hue) ជាប្រធានរដ្ឋសភាវៀតណាមក៏បានលើកឡើងថា “ខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋគ្រប់រូបដែលមានសិទ្ធិបោះឆ្នោតដឹងពីកាតព្វកិច្ចរបស់ពួកគេក្នុងនាមជាម្ចាស់ប្រទេស ចូលរួមបោះឆ្នោតដើម្បីជ្រើសរើសបេក្ខជនដែលគួរឱ្យទុកចិត្ត និងសក្ដិសមបំផុត តំណាងឱ្យសម្លេងរបស់ពួកគេ។”
បេក្ខភាពតំណាងរាស្រ្តសរុប៨៦៨នាក់ បានឈរឈ្មោះក្នុងការប្រជែងយកកៅអីសភាវៀតណាម ដែលមាន ៥០០អាសនៈ។ ការបោះឆ្នោតនេះធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង។

ប្រភព៖ Reuters