បុរសម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់នៅខេត្តក្រចេះ

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើត​ឡើងកាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ សមត្ថកិច្ចបានអោយដឹងថា​បុរសរងគ្រោះមានឈ្មោះ ទីវ ទៀង អាយុ៣៥ឆ្នាំ ត្រូវបានរន្ទះបាញ់ស្លាប់ ពេលកំពុងជិះទូក​បង់សំណាញ់នៅទន្លេមេគង្គ ខណៈ​មេឃកំពុងមានភ្លៀង និងផ្គររន្ទះខ្លាំង។ក្រសួងធនធានទឹកនិងឧតុនិយម បាន ដាស់តឿន ប្រជាពលរដ្ឋទាំងអស់ ត្រូវ ប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់បន្តថែមទៀតក្នុងសប្តាហ៍នេះ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner