អាជ្ញាធរខណ្ឌមានជ័យ បានចុះផ្សព្វផ្សាយជូនកម្មករទៅយកសំណាក និងចូលរួមបន្តអនុវត្តន៏ (៣កុំ ៣ ការពារ និង វិធានសុខាភិបាល)

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ លោក ឌី រត័្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាព្រឹកថ្ងៃ ចន្ទ ១៣ កើត ខែ ជេដ្ឋ ឆ្នាំឆ្លូវ ព,ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២១ បានដឹកនាំក្រុមការងាររួមមាន :

១/ លោក ទូច. សាមុត ប្រធានផ្នែកដោះស្រាយកូដ្ឋកម្មនិងបាតុកម្មក្រសួងការងារ ។
២/ លោក ឯម ភារី នាយប៉ុស្ត៏ស្ទឹង៣ ។
៣/ លោក ភិន ផល នាយផ្នែក ។
៤/ លោក យៀន ឩត្តម តំណាងសង្កាត់ស្ទឹងមានជ័យ ទី ៣ ។

លោក ឌី រ័ត្នខេមរុណ តំណាងអាជ្ញាធរខណ្ឌមានជ័យ និង លោក ទូច សាមុត និង ក្រុមការងារតំណាង ក្រសួងការងារ បានចុះមកវាយតំលៃទីតាំងរោងចក្រដែរមានកម្មករកម្មការនីឆ្លងកូវីដ-១៩ និង បានផ្សព្វផ្សាយជូនកម្មករ ( ៣កុំ ៣ ការពារ និង វិធានសុខាភិបាល ) ។
ក្រុមការងារបានចុះផ្សព្វផ្សាយ និងវាយតំលៃនៅ រោងចក្រកាត់ដេរសម្លៀកបំពាក់គួ តាយ ស្ថិតនៅដីឡូលេខ ផ្លូវ ឌួង ងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ដោយទីតាំងខាងលើមាន កម្មករ ៣៧០ នាក់ ដោយមូលហេតុរោងចក្រខាងលើមានកម្មករ ២១ នាក់មានវិជ្ជមាន (២០ករណីចាស់. និង ១ករណី ថ្មី ) ។

ជាលទ្ធផល : ក្រុមការងារ និងរដ្ឋបាលរោងចក្រ បានសម្រេចឲ្យកម្មករចំនួន ៣៧០ នាក់ទៅយកសំណាក ដោយរដ្ឋបាលរោងចក្រអនុញ្ញាតិ ឲ្យផ្អាកការងារចំនួន ១ព្រឹក បើមិនមានវិជ្ជមាន កូវីត-១៩ ទេ និង អោយចូលបម្រើការងារវិញនៅថ្ងៃខែឆ្នាំដដែល ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner