ការចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង២៣ភាគរយនៅទូទាំងប្រទេស (Video Inside)

យុទ្ធនាការផ្ការីកចាក់វ៉ាក់សាំង បានចំនួន២លាន៣សែន៦ពាន់៨២២នាក់ហើយដែលស្មើនឹងជាង២៣ភាគរយ នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់នៅទូទាំងប្រទេស។ ក្នុងចំណោមមនុស្សទាំងជាង២ លាន៣សែននាក់នោះ អ្នកចាក់វ៉ាក់សាំងទី២ដូសរួចរាល់មានចំនួន១លាន៦សែន៨ម៉ឺន៨ពាន់៥៥១នាក់។

យោងតាមក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ នៅក្នុងរាជធានីភ្នំពេញ ការចាក់លើពលរដ្ឋក្នុង អតីតតំបន់ក្រហម កើនចំនួនបាន៧៨ម៉ឺន៦ពាន់២០នាក់ហើយ ខណៈការចាក់លើកទី២ បានចំនួន ៤៣ម៉ឺន ២០០នាក់ ក្នុងរង្វង់គម្រោងផែនការចាក់លើមនុស្សជាង៨០ម៉ឺននាក់។ គិតត្រឹមថ្ងៃទី២៥ឧសភា ក្នុងចំណោម អ្នកចាក់ទាំងជាង៧៨ម៉ឺននាក់ នៅអតីតតំបន់ក្រហមនោះ គឺរួមមានខណ្ឌមានជ័យ ចាក់បាន១៦ម៉ឺន១ពាន់៨២០ នាក់, ខណ្ឌដង្កោ ចាក់បាន១៣ម៉ឺន៣ពាន់៣២៣នាក់, ខណ្ឌកំបូល ចាក់បាន១០ម៉ឺន៥ពាន់៣២នាក់, ខណ្ឌពោធិ៍ សែនជ័យ ចាក់បាន២៥ម៉ឺន៦ពាន់៥៧៦នាក់, ខណ្ឌឫស្សីកែវ ចាក់បាន៨ម៉ឺន៨ពាន់៤៣១នាក់ និងខណ្ឌទួលគោក ចាក់បាន៤ម៉ឺន៨៣៨នាក់។ ក្រៅពីការចាក់លើអតីតតំបន់ក្រហម រាជរដ្ឋាភិបាលបានពង្រីកការចាក់ចេញមកតំ បន់លឿងនិងលឿងទុំផងដែរ។

បច្ចុប្បន្នខណ្ឌបឹងកេងកង, ខណ្ឌសែនសុខ, ខណ្ឌចំការមន, ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ក៏ត្រូវបានស្ថិតក្នុងយុទ្ធនាការកំពុងចាក់វ៉ាក់សាំងផងដែរនាពេលនេះ។ សេចក្តីរាយការណ៍នៅ ថ្ងៃនេះ បានបញ្ជាក់ថាគិតត្រឹមតែនៅក្នុងរាជធានីភ្នំពេញតែមួយនេះ ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង ១លាន៧សែន១ម៉ឺន៤ពាន់៧៨៥នាក់នាក់ហើយ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner