ខេត្តព្រៃវែង មានអ្នកឆ្លងថ្មី២២នាក់ (Video Inside)

ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាល ខេត្តព្រៃវែង អ្នកឆ្លងថ្មីទាំង២២នាក់នោះ រួមមាន នៅក្នុងស្រុកព្រះស្តេច ចំនួន៧នាក់, ស្រុកពារាំងចំនួន៨នាក់, ស្រុកពាមជរ ចំនួន២នាក់, ស្រុកស៊ីធរកណ្តាលចំនួន៣នាក់, ស្រុកបាភ្នំម្នាក់ និងស្រុកស្វាយអន្ទរម្នាក់។

រដ្ឋបាល ខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទងនិងប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយ អ្នកវិជ្ជមានកូវីដថ្មីទាំង២២នាក់នោះ ត្រូវដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរយៈពេល១៤ថ្ងៃ និង រាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក។

ខេត្តព្រៃវែងរហូតមកទល់ពេលនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ចំនួន៣០៥នាក់, ព្យាបាលជាសះស្បើយចំនួន១៤៣នាក់ និងមានអ្នកស្លាប់ចំនួន៤នាក់ផងដែរកន្លង មកនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner