ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី៣៧នាក់ (Video Inside)

ខេត្តតាកែវរកឃើញអ្នកឆ្លងកូវី១៩ថ្មីចំនួន៣៧នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ កាលពីម្សិលមិញ ខេត្តបានរកឃើញការឆ្លងថ្មី៤៩ករណី។ យោងតាមរដ្ឋបាលខេត្ត អ្នកវិជ្ជមានទាំង៣៧នាក់ថ្មីនោះរួម មាន ២២នាក់រស់នៅស្រុកបាទី, ៤នាក់រស់នៅស្រុកសំរោង, ៤នាក់រស់នៅស្រុកកោះអណ្ដែត, ៤នាក់នៅស្រុកទ្រាំង និង៣នាក់ទៀតរស់នៅស្រុកគិរីវង់, ស្រុកព្រៃកប្បាស , និងក្រុងដូនកែវ។ 

រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៣៧នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និង ប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែល នៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner