ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៥៣នាក់ (Video Inside)
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៥៣នាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ កាលពីម្សិលមិញខេត្តកំពង់ចាមបានរកឃើញការឆ្លងថ្មីចំនួន៧៧នាក់ ដែលនាំឲ្យការឆ្លងក្នុងរយៈពេល២ថ្ងៃជាប់ គ្នានេះ មានចំនួន១៣០នាក់ហើយ។
យោងតាមរដ្ឋបាលខេត្ត ការរកឃើញអ្នកវិជ្ជមានកូវីដ១៩ទាំង៥៣នាក់នេះ រួមមានក្នុងស្រុកជើងព្រៃចំនួន១១នាក់, ស្រុកព្រៃឈរចំនួន៥នាក់, ស្រុកបាធាយម្នាក់, ស្រុកចំការលើ២នាក់, ស្រុកកំពង់សៀម ៣៣នាក់ និងមនុស្សចំណូលថ្មីមកពីខេត្តតាកែវម្នាក់។