ខេត្តសៀមរាប មានអ្នកឆ្លង៣នាក់ (Video Inside)
ខេត្តសៀមរាប បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវី-១៩ ថ្មីចំនួន៣នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកមានវិជ្ជមានទាំង៣នាក់នោះ គឺជាពលរដ្ឋធ្វើដំណើរមកពីរាជធានីភ្នំពេញ។ អ្នកឆ្លងទាំង៣ត្រូវបានគេរកឃើញក្នុងចំណោមអ្នកធ្វើតេស្តសរុបចំនួន៣២នាក់ ដែលសុទ្ធតែជាអ្នកធ្វើដំណើររួមជាមួយ គ្នាតាមរថយន្ត។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានទាំង៣នាក់នោះ ត្រូវសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយ អ្នកដទៃជាដាច់ខាត។ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៩៨នាក់, ព្យាបាលជាសះ ស្បើយ ចំនួន៥២នាក់ និងក៏មានអ្នកស្លាប់កន្លងមក ចំនួន២នាក់ផងដែរ។