ខេត្តបន្ទាយមានជ័យ រកឃើញឆ្លងថ្មី៦០នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះផងដែរ បានរកឃើញអ្នកឆ្លងថ្មីចំនួន៦០នាក់។ កាលពីម្សិលមិញខេត្តបន្ទាយមានជ័យ បានរកឃើញការឆ្លងថ្មីចំនួន៩០នាក់ដែលនាំឲ្យការឆ្លងក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ មានចំនួន១៥០នាក់ហើយ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីលើមនុស្សទាំង៦០នាក់នោះ គឺរួមមាន ទាំងការឆ្លងលើកម្មកររោងចក្រមកពីប្រទេសថៃ និងលើមនុស្សប្រុសស្រីដទៃទៀតដែលជាអាជីវករលក់ដូរនិង ពលរដ្ឋរស់នៅធម្មតានៅក្នុងក្រុងប៉ោយប៉ែត។ រដ្ឋបាលខេត្តបានបញ្ជាក់ដែរថាក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ នេះ ក៏មានអ្នកជាសះស្បើយចំនួន៩៤នាក់ផង ដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner