ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវីដថ្មី១៤នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំងបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ កាលពីម្សិលមិញ ខេត្តបានរកឃើញអ្នកឆ្លងថ្មីចំនួន១៥នាក់ផងដែរ ដែលនាំឲ្យការរកឃើញឆ្លងជាប់គ្នា២ថ្ងៃមកនេះ បានកើនដល់២៩នាក់ហើយ។
យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន១៤នាក់ចុងក្រោយនេះ រួមមាន៣នាក់រស់នៅក្រុងកំពង់ឆ្នាំង, ៤នាក់រស់នៅស្រុកសាមគ្គីមានជ័យ និង៧នាក់នៅស្រុកទឹកផុស។
ខេត្ត កំពង់ឆ្នាំង គិតមកដល់ថ្ងទី២៦ឧសភានេះ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩៧នាក់ ក្នុងនោះព្យាបាល ជាសះ ស្បើយចំនួន៣១នាក់, ស្លាប់ចំនួន៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៦៣នាក់។