ខេត្តក្រចេះ រកឃើញករណីឆ្លងម្នាក់ (Video Inside)

ខេត្តក្រចេះ បានរកឃើញការឆ្លងថ្មីចំនួនមួយករណីនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះផងដែរ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីម្នាក់នោះ មានអាយុ២៩ឆ្នាំដែលជាមន្ត្រីមន្ទីរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្ត។

សេចក្តីរាយការណ៍បានឲ្យដឹងថាបុរសដែលឆ្លងកូវីដ១៩ក្នុងខេត្តក្រចេះ គឺធ្លាប់បានធ្វើដំណើរទៅភ្នំពេញ កាលពីថ្ងៃទី២១ឧសភា ជួបនឹងឳពុកដែលរស់នៅក្នុងភូមិព្រៃទា, សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលជា ភូមិកំពុងមានការផ្ទុះឆ្លងខ្លាំងនាពេលនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner