ធនាគារកាថេ យូណាយធីត អូរបែកក្អមមានអ្នកឆ្លងកូវីដ១៩ (Video Inside)

ប្រជាពលរដ្ឋដែលធ្លាប់ទៅធនាគារកាថេ យូណាយធីត អូរបែកក្អម ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដាន សុខភាព។ ធនាគារកាថេ យូណាយធីត អូរបែកក្អម មានទីតាំងស្ថិតនៅផ្លូវ២៧១, កែងផ្លូវ២០០២ សង្កាត់អូរ បែកក្អម ក្នុងខណ្ឌសែនសុខ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃនេះ បានជូនដំណឹងថា មានអ្នក ជំងឺកូវីដ-១៩ បានចូលទៅប្រើប្រាស់សេវាធនាគារ កាថេ យូណាធីតចំកាត់ អូរបែកក្អមនោះ ចន្លោះពីម៉ោង២និង ៤០នាទី ដល់ម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៧ឧសភាឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទី កន្លែងមានហានិភ័យនោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner