ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជិតសាលាបាក់ទូកមានអ្នកឆ្លងកូវីដ (Video Inside)
ប្រជាពលរដ្ឋដែលធ្លាប់ទៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជិតសាលាបាក់ទូក ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាម ដានសុខភាព។ ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជិតសាលាបាក់ទូក មានទីតាំងក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ក្បែរសាលាបាក់ទូក។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងថ្ងៃនេះថា មានអ្នកជំងឺកូវីដ-១៩ ដែលជាបុគ្គលិកនៅស្ថានីយ៍ប្រេងកាល់តិចនោះតែម្តង បានធ្វើកិច្ចការនៅទីនោះ រវាងពីថ្ងៃទី១៧ដល់ថ្ងៃទី២០ ឧសភាឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ទីកន្លែង និងនៅពេលវេលានោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។