កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកទី៧៤ តាមរយៈប្រព័ន្ធវីដេអូ (Video Inside)

កម្ពុជាបានចូលរួមក្នុង ដោយបានប្តេជ្ញាជាមួយនឹងពិភពលោក ចូលរួមការបំបាត់នូវជម្ងឺឆ្លងកូវីដ១៩។ មហាសន្និបាតសុខភាពពិភពលោកលើកទី៧៤ តាមប្រព័ន្ធវិដេអូ Conference បានរៀបចំធ្វើតាំងពីថ្ងៃច័ន្ទទី២៤ឧសភា និងគ្រោងបញ្ចប់រហូតដល់ថ្ងៃទី១មិថុនា។ ប្រធានបទនៃ មហាសន្និបាតឆ្នាំនេះ គឺ ការបញ្ចប់ជម្ងឺឆ្លងរាតត្បាតនេះ, ការបង្កាសម្រាប់ពេលក្រោយ៖ ការកសាងរួមគ្នានូវពិភព លោកមួយដែលស្មើភាព, សុខសាន្តនិងមានសុវត្ថិភាព។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ក្នុងសន្និបាតសុខភាពពិភពលោកលើកទី ៧៤បញ្ជាក់ថាកម្ពុជាកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បី​ការបញ្ឃប់ការចម្លងវីរុសរាតត្បាតនេះតាមរយៈការ អនុវត្ត គោលការណ៍ ៣ការពារនិង៣កុំ និងលោករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ពិភពលោកនូវការអនុវត្តយន្តការ កម្មវិធីជំនួយសង្គមនានារបស់រាជរដ្ឋាភិបាលដើម្បីការជួយ ប្រជាពលរដ្ឋដែលមានការលំបាកផ្នែកជីវភាព។ លោករដ្ឋមន្ត្រីបានថ្លែងប្រាប់ពិភពលោកដែរថាកម្ពុជាមានប្រជា ពលរដ្ឋរបស់ខ្លួនជាង២លាននាក់ហើយដែល បានទទួលការចាក់វ៉ាក់សាំងនាពេលនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner