ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន១០នាក់ នៅទូទាំងប្រទេស (Video Inside)

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃ ទី២៦ ឧសភា ។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង១០នាក់នេះ មានមុខសញ្ញាជួញដូរគ្រឿង ញៀន ចំនួន៧ នាក់ និង អ្នកប្រើប្រាស់៣នាក់ ។ វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី២៦ឧសភានេះ  រួមមាន មេតំហ្វេ តាមីន ICE ទម្ងន់ជាង ៦ក្រាម ។ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមាន៖ ខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner