កូវិដ៖ ត្រឹម១ថ្ងៃ ថៃស្លាប់ជិត៥០នាក់ ប្រកាសមុននេះបន្តិច!
ក្រសួងសុខាភិបាលថៃបានប្រកាស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ឧសភា ២០២១នេះថា ថៃមានអ្នកជំងឺកូវីដ១៩ ស្លាប់ចំនួន៤៧នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ ជាចំនួនស្លាប់ប្រចាំថ្ងៃដ៏ច្រើនពុំធ្លាប់មាន ហើយក៏មានឆ្លងថ្មីចំនួន៣៣២៣នាក់ទៀតដែរ។
ក្នុងចំណោមឆ្លងថ្មីនេះ ក៏មានឆ្លងក្នុងពន្ធនាគារ១២១៩នាក់ដែរ ហើយក៏មានជាសះស្បើយជាង២ពាន់នាក់ដែរ កាលពីម្សិលមិញ។
ចាប់តាំងពីដើមឆ្នាំ២០២០មក ចំនួនមនុស្សស្លាប់ដោយសារតែកូវីដ១៩ នៅប្រទេសថៃបានកើនឡើងដល់៩២០នាក់ ខណៈដែលអ្នកឆ្លងកើនដល់ជាង១៤ម៉ឺននាក់៕

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ