កម្ពុជាចាក់វ៉ាក់សាំងលើពលរដ្ឋបាន២លាន៣សែន៦ម៉ឺន២ពាន់១០១នាក់ (Video Inside)

យុទ្ធនាការផ្ការីកចាក់វ៉ាក់សាំងទូទាំងប្រទេស បានចាក់លើមនុស្សចំនួន២លាន៣សែន៦ម៉ឺន២ពាន់១០១នាក់ ហើយដែលស្មើនឹងជាង២៣ ភាគរយនៃចំនួនប្រជាជននៃគំរោងចាក់យ៉ាងហោច១០លាននាក់ដើម្បីភាពស៊ាំ នៅក្នុងប្រទេសកម្ពុជា។

សេចក្តីរាយការណ៍ពីក្រុមការការងារទទួលបន្ទុកការចាក់វ៉ាក់សាំង បានបញ្ជាក់ថា ក្នុង ចំណោមមនុស្សទាំងជាង២លាន៣សែន៦ម៉ឺននាក់នោះ អ្នកចាក់វ៉ាក់សាំងទី២ដូសរួចរាល់មានចំនួន១លាន ៧សែន៥ម៉ឺន១ពាន់២៨៣នាក់។

ក្នុងកិច្ចការចាក់វ៉ាក់សាំងទាំងនេះ ក៏រួមមានទាំងការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រ យុវជនសម្តេចតេជោ TYDA ផងដែរ។ ទូរទស្សនិកជន សួមទស្សនាសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងវីរភាព របស់ ក្រុមគ្រូពេទ្យអាវស TYDA ក្នុងកិច្ចការកំពុងជួយសង្គ្រោះពលរដ្ឋខ្មែរនាពេលនេះ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner